(ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅព្រឹកថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ២០១៧​នេះ​ បានទូលថ្វាយនូវសារ លិខិតថ្លែងអំណរព្រះរាជគុណថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោស ព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លាចំនួន​ ១០,០០០ដុល្លារ​ (មួយម៉ឺនដុល្លារអាមេរិក)​ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធមីទ្ទិង ថ្នាក់ជាតិ​អបអរខួបទី​ ១៥៤​ ទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ​២០១៧។​ 

ចំពោះព្រះរាជទ្រព្យដ៏ថ្លៃថ្លារបស់ព្រះអង្គសម្រាប់​ជាប្រយោជន៍​ជួយ​ដល់ប្រជារាស្ត្រក្រីក្រជួបការលំបាក​ ដែលទទួល​​រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ​ នៅទូទាំងព្រះរាជាណា​ចក្រ​កម្ពុជា៕

ខាងក្រោមនេះ ជាសារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖