(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការបង្កបង្កើនផលរបស់កងទ័ពនៅវរសេនាតូច៤១៣ ចំណុះកងពលតូចលេច៤១ និងគ្រួសារកងទ័ពនៅភូមិពពេលសែនជ័យ។
ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកដល់កងទ័ព និងក្រុមគ្រួសារយកចិត្តទុកដាក់លើការបង្កបង្កើនផល ព្រោះរដូវវស្សាជិតមកដល់ហើយ។ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់កងទ័ព និងគ្រួសារត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីជ្រើសរើសមេឃុំ ឬចៅសង្កាត់ដែលពួកគេពេញចិត្ត ជាពិសេសចៅសង្កាត់យកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ៕