(កំពង់ធំ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជេីញជាអធិបតីបញ្ចុះបឋមសីលា ផ្ទះគំរូ៦៥ ខ្នង ដែលធ្វេីជូនសហគមន៍ជនក្រីក្រនៃឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅចំណុចភូមិដូន ប៉ែននៃឃុំ ស្រុកខាងលេី។ ផ្ទះនេះជាការឧបត្ថម្ភរបស់សប្បុរសជនកាតាតាមរយៈអង្គការគាំពារអំពេីមនុស្សធម៍ នៃរដ្ឋកាតា សហការជាមួយ អង្គការពិភពលោកនៃក្តីមេត្តាប្រចាំកម្ពុជា។
តាមការបញ្ជាក់របស់ប្រធានគម្រោងអង្គការដៃគូរ បានអោយដឹងថា ផ្ទះគំរូខាងលេី មាន៦៥ខ្នង សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ ៦៥គ្រួសារ ដែលសមាជិកគ្រួសារមធ្យមគឺ៦នាក់ ហេីយសរុបចំណាយថវិកាទាំងអស់ ៤២ម៉ឺនដុល្លាអាមារិក ដែលសង់នៅលេីផ្ទៃដីប្រមាណ ១ហិកតា កន្លះ។ លោកប្រធានគម្រោងបានបញ្ជាក់ថា នៅក្នុងភូមិគម្រូក៏នឹងមានសាលារៀននិងវិហារឥស្លាមមួយផងដែរ។
លោក ហាម៉ាត់ ហ្សាសវ៉ានី ប្រធានអង្គការគាំពារមនុស្សធម៌ នៃរដ្ឋកាតា បានលេីកឡេីងថា គម្រោងផ្ទះគម្រូ គឺជាគម្រោងធ្វេីឡេីងក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់សហគមន៍ ហេីយក៏ដេីម្បីលេីកកំពស់ជីវភាពនៃការរស់នៅបែបអនាម័យ សណ្តាប់ធ្នាប់ និង ពង្រឹងវិស័យអបរំ ខណៈដែលក្នុងភូមិគំរូក៏មានអាគារសិក្សាផងដែរ។
លោកបន្តថា បន្ទាប់ពីគម្រោងទាំងមូលធ្វេីរួចរាល់ គឺអ្នកដែលដែលទទួលផ្ទះគំរូ នឹងទទួលបានការផ្គត់ផ្គង់ មធ្យោបាយដេីមទុនបង្កបង្កេីនផលផ្សេងៗទៀត ដូចជាការកម្ចីដេីមទុនអាជីវកម្មខ្នាតតូច រឺការផ្តល់ម៉ាស៊ីនដេរ ម៉ូតូជាដេីម។ ក្នយងនោះដែរ លោកក៏បានសរសេីរពីនយោបាយបេីកទូលាយ និងការផ្តល់ភាពកក់ក្តៅរបស់ប្រមុខរដ្ឋាភិបាលមកលេីសហគមន៍ខ្មែរឥស្លាម ដែលធ្វេីអោយអង្គការរបស់លោកមានឆន្ទៈតស៊ចូលរួមជាមួយរារដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដេីម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។
លោក អូស្មាន ហាស្សាន់ បានកោតសរសេីរ នូវការខិតខំប្រឹងប្រែងរបស់អង្គការដៃគូក្នុងស្រុក គឺអង្គការពិភពលោកនៃក្តីមេត្តា ដែលជាអង្គការបាននិងកំពុងដេីរតួនាទីយ៉ាងសំខាន់ ក្នុងការគៀងគរមូលនិធិមនុស្សធម៌ជាច្រេីន លេីសលប់ពីក្រៅប្រទេស ដេីម្បីមកជួយដោះស្រាយទុកលំបាករបស់ជនទីទ័លក្រនៅកម្ពុជា។
លោកអូស្មាន ហាស្សាន់បញ្ជាក់ថា ចំណុចដែលត្រូវដាក់អោយសង់ភូមិគម្រូ គឺជាអតីស្រុកកំណេីតរបស់លោក ហេីយក៏ជាតំបន់ដែលរងការសម្លាប់រង្គាលពីសំណាក់ខ្មែរក្រហម ក្នុងសម័យ ប៉ុល ពត ហេីយបន្តយាយីរហូតទោះបីរបប ខ្មែរក្រហម បានរលត់ តែនៅតែរស់មិនបានសុខរហូតប្រជាពលរដ្ឋបោះបង់ភូមិនេះ លែងមានផ្ទះសំបែងមករស់នៅផ្តុំគ្នា នៅភូមិដូនប៉ែនវិញ។
លោកបន្តថា ដោយគោលនយោបាយផ្សះផ្សារជាតិដោយហ៊ានលះបង់ ឈាមស្រស់របស់សម្តេចតេជោ ហ៊ុន សែន គឺភូមិនានាបានទទួលមកវិញនូវសន្តិភាព និងអ្នកដែលជម្លៀសក៏ត្រូវវិលមកភូមិកំណេីត មករួមរស់ជាមួយក្រុមគ្រួសារវិញ ៕