(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យសមាជិក សមាជិកា CPP ទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខនេះ។
ការអំពាវនាវបែបនេះ របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានធ្វើឡើងស្របពេលដែលលោក អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិក សមាជិកា CPP ស្ថិតនៅកន្លែងកម្មវិធី ក្នុងបរិវេណវត្តគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក និងមានការចូលរួមពីសមាជិក-សមាជិកា ឃុំផ្គាំ ស្រុកស្វាយចេក ចូលរួមចំនួន ២៩១៥នាក់។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំ CPP ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរ ចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក សមាជិកា នៅគ្រប់ទីកន្លែង។
ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ ខ្ពស់ចំពោះស្មារតីអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់សមាជិក សមាជិកា របស់យើងទាំងអស់ ដែលស្ថិតនៅទូរទាំង
ខេត្តបន្ទាយមានជ័យទាំងមូល ដែលបានយកអស់កម្លាំងកាយចិត្ត និងការចូលរួមអភិវឌ្ឍប្រទេសជាតិយើង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា «ពិធីសំណេះសំណាលរបស់ យើងនាពេលនេះ ស្ថិតនៅក្នុងស្ថានភាព នៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើន ប្រកបដោយសន្តិភាព ស្តិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភ ដល់សមាជិក សមាជិកាCPP ទាំង២ឃុំ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងជូនថវិកាដល់ពេទ្យទាំង២ឃុំ ៥០ម៉ឺនរៀល ជូនក្រុមបក្សឃុំគោក
កឋិន១លានរៀល ជូនថវិកា ក្រុមបក្សឃុំផ្គាំ១លានរៀល ជូនបច្ច័យវត្តគោកកឋិន១លានរៀល ក្រុមការងារ មូលនិធិ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំអំណោយចែកជូន ដោយ
លោក សេរី កុសល ទេសរដ្ឋរដ្ឋមន្ត្រី បានផ្ដល់ជាថវិកាជូនដល់អ្នកទើបកើតកូន ខ្ចី ថ្មីៗ រួមមានចំនួន៥០នាក់ក្នុងម្នាក់ ទទួលបានថវិកា១០ម៉ឺនរៀល សារ៉ុង១ និងក្រម៉ា១៕