Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពត បង្ក្រាបបានរថយន្តសាំយ៉ុង១គ្រឿង ដឹកឈើប្រភេទធ្នង់ពេញរថយន្ត

07-05-2017 17:13

(កំពត)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំបញ្ជាផ្ទាល់ ពីលោក ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្ត បានចេញប្រតិបត្តិការ ស្ទាក់បង្ក្រាប

រថយន្តម៉ាកសាំយ៉ុង១គ្រឿង ដឹកឈើប្រភេទធ្នង់ពេញរថយន្ត កាលពីវេលាម៉ោង១១៖២០នាទី ជិតកណ្តាលអាធ្រាត្រ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ក្រឡាញ់ ឃុំភ្នំប្រសាទ ស្រុកកំពុងត្រាច ខេត្តកំពត។

លោក ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបខាងលើនេះ បង្ក្រាបបានរថយន្តដឹកឈើ ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប2A-6372 ចំណែកអ្នកបើកបរគេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាង បានប្រគល់ឲ្យ ទៅកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕