(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាព Fresh News ថា កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ នៅសណ្ឋាគារ អូស៊ានផាក ស្ថិតក្នុងក្រុមទី៨​ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ពីបទបើកល្បែងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេត។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ហើយជនសង្ស័យទាំង២នាក់ រួមមាន១៖ ឈ្មោះ CHEN​ JIAZHOU​ ភេទប្រុស ជនជាតិចិន អាយុ២២ឆ្នាំ ​និងទី២៖ ឈ្មោះ WU CANRUI​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន។

លោកឧត្តមសេនីយ៍បញ្ជាក់ថា បច្ចុប្បន្នជនជាតិចិនទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការតាមច្បាប់៕