(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអនុញ្ញាតឲ្យ លោកស្រី សិន យៀកយៀក អនុប្រធានសភា តំណាងប្រជាជនចិន និងជាប្រធានសហព័ន្ធនារីទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា នាវិមានរដ្ឋសភា នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែឧសភានេះ៕