(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមហ៊ុន នូទ្រីលែត ម៉ាស្ទ័រ អិលធីឌី (NMLM) បានរៀបចំកម្មវិធីសិក្ខាសាលា «នូទ្រីម៉ាម» (អ្នកម្ដាយដ៏អស្ចារ្យ) នៅក្នុងសណ្ឋាគារហ៊ីម៉ារ៉ារី ដើម្បីអបអរសាទរទៅដល់ទិវាគុណម្ដាយពិភពលោក។ សិក្ខាសាលានេះ ក៏បានបង្ហាញអំពីផលិតផលទឹកដោះគោថ្មី ដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ ដល់ស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូនរួច។
ក្នុងពិធីខាងលើនេះ មានការចូលរួមពីលោកវេជ្ជបណ្ឌិត Darren Teo ឯកទេសផ្នែកអាហារូបត្ថម្ហ មកពីប្រទេសសង្ហឹបុរី, អុ្នកនាង គង់ សុជាតិ អ្នកតំណាងផលិតផល ម្សៅទឹកដោះគោ «នូទ្រីម៉ាម» និងមានអ្នកចូលរួមប្រមាណជាង១០០នាក់ ដែលពួកគាត់ជាស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលគាត់មានបំណងយកបុត្រ ដើម្បីទទួលចំណេះដឹងព័ត៌មានបន្ថែមទៀត ជាមួយនឹងការទទួលទានម្ស៉ៅទឹកដោះគោ។
លោក ទឹម សុវណ្ណារ៉ា នាយកគ្រប់គ្រង ក្រុមហ៊ុន នូទ្រីលែត ម៉ាស្ទ័រ អិលធីឌី (NMLM) បានឲ្យដឹងថា គោលបំណង នៃកម្មវិធីថ្ងៃនេះ ដើម្បីបញ្ចេញ ម្ស៉ៅផលិតផល NutriMum សម្រាប់ជួយទៅដល់ស្រ្ដី ដែលគាត់មានផ្ទៃពោះ និងស្រ្តីដែលបំបោះកូនដោយទឹកដោះ ក្នុងការប្រើប្រាស់និងជ្រើសរើសផលិតផលដែលល្អយកទៅប្រើ ជាពិសេស កម្មវិធីនេះ ដើម្បីបង្ហាញ ពីបទពិសោធន៍ផ្សេងៗទៀត ដែលទាក់ទងនិងការថែទាំរក្សាបុត្រ សម្រាប់អ្នកម្ដាយដែលគាត់មានផ្ទៃពោះ។
លោក ទឹម សុវណ្ណារ៉ា បានបន្ថែមទៀតថា ការរៀបចំកម្មវិធីនេះ ដោយយើងមើលឃើញថា បងៗស្រ្ដីទាំងអស់នឹង ត្រូវការចំណេះដឹងបន្ថែមទៀត ជាមួយនឹងការថែរក្សាសុខភាព ដោយយល់ឃើញថាប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាយើង នៅមានកំរិតនៅឡើយ ដូច្នោះហើយក្រុមហ៊ុនបានរៀបចំកម្មវិធីនេះឡើងដើម្បីលើកតំកើនស្រ្ដី ដែលមានផ្ទៃពោះឲ្យគាត់ថែរក្សាបុត្រឲ្យបានល្អ ក្នុងអំឡុងពេលដែលគាត់មានផ្ទៃពោះ ទាក់ទងទៅនិងការរលូតកូន ទាក់ទងទៅនឹងឧប្បទេវហេតុផ្សេងៗ ដែលកើតឡើង ដូច្នោះគាត់ត្រូវតែត្រៀមឲ្យបានល្អ៕