(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំង តាមបង្ក្រាបក្រុមចោរលួចទ្រព្យសម្បត្តិ របស់ជនបទេស ដែលពាក់ព័ន្ធ ក្នុងករណីចោរកម្ម លួចកុំព្យូទ័រ Laptop និងកាំមេរ៉ាថតរូប របស់ជនបរទេស កាលពីថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាផ្ទាល់ឲ្យកម្លាំងជំនាញស្នងការ នគរបាលខេត្តចុះការពារកោះរ៉ុងសន្លឹម បានសហការជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ ថាជនសង្ស័យ០២នាក់រួមមាន ទី១៖ ឈ្មោះ ភិន ថូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅនិងធ្វើការ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ និងទី២៖ ឈ្មោះ ផេង ស្រិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជំនួយការចុងភៅ ស្នាក់នៅនិងធ្វើការភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។

មន្រ្តីនគរបាលដដែរបានបន្តទៀតថា ចំណែកជនរងគ្រោះ ជាជនជាតិបទេស មានគ្នា០២នាក់ ទី១៖ ឈ្មោះ CLANCY ROS BASIL អាយុ ៦៦ឆ្នាំ ជនជាតិអៀកឡង់គណនេយ្យអ៊ីម៉ែល [email protected] បានបាត់បង់ កាំមេរ៉ាថតរូប ម៉ាកស៊ូននី a5100 ពណ៌ខ្មៅ ០១គ្រឿង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ និងទី២៖ ឈ្មោះ SERGHINI AMMED
អាយុ ៦៦ឆ្នាំ គណនេយ្យអ៊ីម៉ែល [email protected] , [email protected] បានបាត់បង់ កុំព្យូទ័រ Laptop មេកប៊ុកប្រូ ពណ៌ទឹកប្រាក់០១គ្រឿង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ។

វត្ថុតាងដកហូតបានរួមមាន៖ កុំព្យូទ័រ Laptop មេកប៊ុកប្រូ ពណ៌ទឹកប្រាក់ ០១គ្រឿង (ផលចោរកម្ម), កាំមេរ៉ាថតរូប ម៉ាកស៊ូននី ពណ៌ខ្មៅ០១គ្រឿង (ផលចោរកម្ម), ទូរស័ព្ទដៃម៉ាក Nokie ២គ្រឿង (១ពណ៌ស, ១ពណ៌ខ្មៅ) ។

ជុំវិញករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង តាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕