(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បានសេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្ក្រាបផលិតផលក្លែងក្លាយ និងផលិតផលខុសច្បាប់ ចំនួន២ករណី សរុបប្រមាណជាង ៦៨តោន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ៕