Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចសង្ឃ និងរដ្ឋមន្រ្តី ក្រសួងធម្មការ និមន្ត និងអញ្ជើញ បើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០១៧-២០១៨

07-05-2017 11:51

(ភ្នំពេញ)៖ សម្តេច ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា និងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បាននិមន្ត និងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពីធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០១៧-២០១៨។

ពីធីខាងលើ បានរៀបចំធ្វើឡើង នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលមានចូលរួមពីសម្តេចព្រះសង្ឃនាយករង ព្រះរាជាគណ ព្រះសង្ឃសមណសិស្ស និស្សិត ថ្នាក់ដឹកនាំមន្ត្រីរាជការ សប្បុរសជន ជាច្រើនអង្គ/នាក់ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ៕