(ភ្នំពេញ)៖ ដើម្បីចូលរួមបង្កើនការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋ អំពីការពិន័យអន្តរការណ៍ ចំពោះបទល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រង់មាត្រា៧៥ថ្មី មាត្រា៧៧ថ្មី និងមាត្រា៨២ថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបចេញអនុក្រឹត្យដាក់ ឲ្យប្រើប្រាស់នាពេលថ្មីៗនេះនោះ អង្គភាព Fresh News សូមលើកយកនូវឯកសារបទបង្ហាញដែលរៀបរាងដោយ លោក ព្រាប ច័ន្ទវិបុល មន្ត្រីនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មកចែកជូនប្រិយមិត្តអ្នកអាន បានស្វែងយល់។
មាត្រថ្មីទាំង៣នេះ ពាក់ព័ន្ធនឹងាការបើកដោយគ្មានបណ្ណបើកបរ ឬបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬ ទុកជាមោឃៈ, ការបើកបរដែលមានអត្រាជាតិអាកុល ចាប់ពី០.៤mg/l ខ្យល់ឡើងទៅ និងការបើកបរយានយន្តដោយគ្មាន បណ្ណសម្គាល់ ឬផ្លាកលេខយានយន្ត៕