(កោះកុង)៖ លោក ទៀ វិញ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកោះកុង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាលជាមួយសមាជិកសមាជិការ នៃគណបក្សប្រជាជនកម្ពុជា ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានសមាជិកសមាជិកា ចូលចំនួន២០០នាក់។
នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ លោក ទៀ វិញ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកោះកុង បានបញ្ជាក់ថា «ថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្តាត់ នឹងជិតឈានចូលមកដល់ហើយនៅតែប៉ុន្មានថ្ងៃទៀតទេ ដូច្នេះសូមបងប្អូនអញ្ជើញ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាអ្នកដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យភាពរីកចម្រើនគ្រប់វិស័យ និងបង្កើនធនធានមនុស្សឲ្យកានតែមានភាពរីកចម្រើនខ្ពស់»។
លោកបន្ថែមថា ត្រូវជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា មិនចេះកុហក បងប្អូនមានភាពលំបាកចំណុចណាបងប្អូនស្នើសុំថ្នាក់ដឹកនាំ ប្រគល់ជូនភ្លាម ហើយដោះស្រាយរាល់បញ្ហាជូនបងប្អូនទៀត បើបងប្អូនឃើញនៅភាពជាក់ស្តែងហើយផ្លូវថ្នល់ សាលារៀន វត្តអារាមមានគ្រប់ទីកន្លែង ហើយរាជរដ្ឋាភិបាល នៅបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។
ក្នុងឱកាសនេះលោក ទៀ វិញ បានផ្តល់នៅអំណោយជូនប្រជាពលរដ្ឋទាំង២០០នាក់ ដោយម្នាក់ៗទទួលបានសារ៉ុង១ ក្រមា១ ប៊ីចេង១កញ្ចប់ ថវិកាចំនួន២ម៉ឺនរៀលផងដែរ៕