Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សម រង្ស៊ី ជូនពរសម្តេចតេជោ ហ៊ុន សែន ឱ្យឆាប់ជាសះស្បើយ ក្រោយឃើញបង្ហោះរូបសម្រាកនៅមន្ទីរពេទ្យ

06-05-2017 13:18

(ភ្នំពេញ)៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនឯង ទៅក្រៅប្រទេស បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យឆាប់ជាសះស្បើយឡើងវិញ នាគ្រាដែលសម្តេចតេជោ ហ៊ុន សែន មានជំងឺ ហើយកំពុងសម្រាកនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។

ជាមួយនឹងការបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាថ្មីៗនេះលោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «My best wishes for a full and speedy recovery to Prime Minister Mr. Hun Sen» ដែលមានន័យថា «សូមជូនពរគ្រប់យ៉ាងដោយអស់ពីចិត្ត ជូនដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបានឆាប់ជាសះស្បើយពេញលេញឡើងវិញ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែកម្ពុជា បានចាកចេញពីប្រទេស ទៅពិនិត្យ និងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ហើយប្រកាសវិលមកកម្ពុជាវិញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ។

នាគ្រាដែលទៅសម្រាកព្យបាលនេះ មុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការយោគយល់ពីសំណាក់មន្ត្រី រាជការកងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ និង ប្រតិភូបណ្តាប្រទេសនានា ពិសេសជប៉ុន ឥណ្ឌាបារាំង ដែលកម្មវិធីពួកគេគ្រោងទុកដើម្បីជួបជាមួយសម្តេចនោះ ត្រូវបានលុបចោលទៅវិញ៕