(ពោធិ៍សាត់)៖ មនុស្សប្រុសស្រីចំនួន១៣នាក់ ត្រូវបានកំលាំងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឃាត់ខណៈពួកគេកំពុងកាត់ដើមល្ងរ នៅលើទីតាំងដីមួយកន្លែង ដែលស្ថិតក្នុងតំបន់ព្រៃលិចទឹក ដែលត្រូវហាមឃាត់ដាច់ខាត។
ការឃាត់ខ្លួនមនុស្សទាំងអស់នោះ បានធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទឺ៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅលើទីតាំងដីដាំដំណាំល្ងរចំណុចខ្នងជ្រោយ កោះតាកែវ ស្ថិតក្នុងភួមិ ព្រែក ឃុំរាំងទិល ស្រុក កណ្តៀង។
លោក រិន រ៉ាន់ដា នាយកតំបន់ប្រើប្រាស់ច្រើន យ៉ាងប្រចាំបឹងទន្លេសាប នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា៖ ក្នុងចំណោមមនុស្សចំនួន ១៣នាក់ ដែលត្រូវកំលាំងរបស់លោកឃាត់ខ្លួននោះមានពីនាក់ ជាអ្នកលួចរុករានដីព្រៃលិចទឹក នៅចំណុចខាងលើក្រៅពីនោះ សុទ្ធជាកម្មករកាប់ដើមល្ងរ ឲ្យគេតែប៉ណ្នោះ។
លោកបានបញ្ជាក់ថា ដោយយោងទៅលើអាជ្ញាធរមូលដ្ឋាន សុំធានាទើបសមត្តកិច្ចរបស់លោក សម្រេចធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កាប់រានព្រៃលិចទឹកដើម្បីយកដីមកធ្វើជាកម្មសិទ្ធ ដ៏ទៅទៀតឡើយ ដោយលោកបានព្រមានថា និងចាត់វិធានការច្បាប់ ប្រសិនបើពួកគេមិនព្រម រាងចាលនោះ។ លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមការពារព្រៃលិចទឹកទាំងអស់គ្នា សុំកុំកាប់បំផ្លាញព្រៃលិចទឹកព្រោះតែចង់បានដី ព្រោះព្រៃលិចទឹកគឺជាជំរកត្រីពងកូន និងជាជំរកសត្វគ្រប់ប្រភេទរស់នៅបន្តពួជដ៏ទៅមុខទៀត៕