ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើសមន្រ្តីរាជការ ចំនួន៧១០នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពនានា
06-05-2017 12:39
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ប្រកាសប្រឡងជ្រើសរើស មន្រ្តីរាជការចំនួន៧១០នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពនានា ក្នុងឆ្នាំ២០១៧។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ឲ្យដឹងថា ចំពោះការដាក់ពាក្យសុំចុះឈ្មោះប្រឡង មាននៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖០០នាទី រៀងរាល់ម៉ោងធ្វើការ និងកាលបរិច្ឆេទនៃការប្រឡង នឹងប្រពឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង២៖៣០រសៀល ប៉ុន្ដែចំពោះមណ្ឌលប្រឡង ក្រសួងសុខាភិបាល នឹងជូនដំណឹងនៅពេលក្រោយ៕