(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំពិធីខួបលើកទី១៥៤ ទិវា «ពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម» ដោយប្រមូលថវិកាចំនួន១៣ម៉ឺនដុល្លារ កើតឡើងជាងឆ្នាំមុនចំនួន៤ម៉ឺនដុល្លារ។
ថវិកាចំនួន១៣ម៉ឺនដុល្លារនេះ បានពីសប្បុរសជននេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌នានាក្នុងខេត្តកំពង់ធំ។
ពិធីសប្បុរសធម៌ខាងលើនេះ បានធ្វើឡើងក្រោមអធិបតី លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាជាតិ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា » ដែលបានរៀបចំឡើងនៅក្នុងភោជនីយដ្ឋាន «ឡូវ គឹមសេង» ក្នុងខេត្តកំពង់ធំ។
ក្នុងពិធីនេះផងដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារអភិបាលខេត្ត មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ជាច្រើនកុះករ៕