(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ នឹងមានរៀបចំបាញ់កាំជ្រួច នៅមុខព្រះបរមរាជវាំង សូមប្រជាពលរដ្ឋ និងសាធារណជន កុំមានការភិតភ័យ ចំពោះស្នូរសម្លេងកាំជ្រួចទាំងនោះ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣, ១៤ និង ១៥ ខែឧសភា ឆ្នាំ២០១៧៕