Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ នៅសង្កាត់ស្វាយប៉ាក

05-05-2017 22:15

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញថ្នាំញៀន៥កញ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅត្រង់ចំណុចផ្ទះបែ (លើទន្លេ) ស្ថិតក្នុងក្រុមទី៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ក្នុងកិច្ចប្រតិបត្តិនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខណ្ឌឫស្សីកែវ រួមសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ក្នុងការបន្តស្រាវជ្រាវ ដើម្បីធ្វើការកំណត់ពីទីតាំង និងអត្តសញ្ញាណ ជាពិសេសពេលវេលា ដែលជនត្រូវជាប់សង្ស័យ តែងតែលាក់បំពួនធ្វើសកម្មភាពចរាចរសារធាតុញៀន រហូតឈានទៅបើកកិច្ចប្រតិបត្តិការលបឆ្មក់ ទៅឡោមព័ទ្ធបង្ក្រាបបានជនសង្ស័យម្នាក់ឈ្មោះ ជិន រ៉ូ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅក្នុងក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រួមទាំងរកឃើញដកហូតបានក្រាមសថ្លា ជាថ្នាំញៀនចំនួន៥កញ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀងមួយចំនួន និងដាវកែឆ្នៃ២ដើម ហើយក៍បន្តនាំមកសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធី ក្នុងការកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕