Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង សហការបង្ក្រាបជនពាក់ព័ន្ធគ្រឿងញៀន៦នាក់

05-05-2017 22:16

(កំពង់ឆ្នាំង)៖ ក្រោមការបញ្ជាពីព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កម្លាំងចម្រុះប្រចាំការ ក្នុងដែនរដ្ឋបាលខេត្តទាំងពីរនេះ បានតាមប្រមាញ់មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។

ជនសង្ស័យទាំងនោះ មានឈ្មោះ យ៉េត ហ៊ីម អាយុ៣៥ឆ្នាំ និងឈ្មោះ មុន្នី ពិសិដ្ឋ អាយុ២៥ឆ្នាំ ដែលជនទាំង២នាក់នេះ ឃាត់ខ្លួននៅខេត្តកំពង់ឆ្នាំង និងដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់តូច ម៉ូតូធំម៉ាកភ្លូសា១គ្រឿង។ ចំណែជនសង្ស័យ៤នាក់ទៀត ១៖ ឈ្មោះ សាយ អូន អាយុ១៧ឆ្នាំ, ២៖ឈ្មោះ សាយ ជីវ៉ា អាយុ៣០ឆ្នាំ, ៣៖ ឈ្មោះ វឿន និត អាយុ២៣ឆ្នាំ, ៤៖ ឈ្មោះ ចាន់ បញ្ញា អាយុ៣២ឆ្នាំ និងដកហូតបានរថយន្តឆ្លាម១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-3770 ជារបស់ឈ្មោះ ចាន់ បញ្ញា និងម៉ូតូ១គ្រឿង ពាក់ស្លាកលេខ ព្រៃវែង 1G-3849។

មន្រ្តីនគរបាលបានឲ្យដឹងថា ក្រោយឃាត់ខ្លួនបានហើយ វត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕