(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា, និងលោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖
*ព័ត៌មានជាតិ (Cambodia News)
១៖ ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា សហភាពអឺរ៉ុប កំពុងរំលោភបំពានដល់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា
២៖ ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសជាផ្លូវការ ទាត់ចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថាឡាវបន្ថែមទ័ព និងជីកលេណដ្ឋាននៅព្រំដែនខេត្តស្ទឹងត្រែង
៣៖ គ.ជ.ប គាំទ្រចំណាត់ការរបស់សាលារាជធានី រឿងកំណត់ផ្លូវសម្រាប់ការឃោសនាបោះឆ្នោត ហើយប្រកាសថា បើបក្សនយោបាយណាបំពាននោះ នឹងចាត់វិធានការតាមច្បាប់
៤៖ រូបភាពសម្រាកក្នុងមន្ទីរពេទ្យមួយសន្លឹករបស់ សម្តេចតេជោ កំពុងចាក់ដោតចំក្រអៅបេះដូងពលរដ្ឋខ្មែរ! បើទោះបីធ្លាក់ខ្លួនឈឺយ៉ាងណា ប៉ុន្តែសម្តេចមិនអនុញ្ញាតឲ្យជំងឺរួមរឹតប្រទេសជាតិនោះឡើយ!
៥៖ ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវចំនួន២ នៅចំណុចផ្សារជម្ពូវ័ន្ត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ
៦៖ ការប្រកាសសាលក្រម នៃសំណុំរឿងឃាតកម្ម ឧកញ៉ា អ៊ឹង ម៉េងជឺ នាព្រឹកថ្ងៃនេះ ត្រូវបានលើកពេលដោយមិនកំណត់
៧៖ ក្រសួងរ៉ែនិងថាមពល ចេញសេចក្តីបំភ្លឺដ៏សំខាន់មួយ ជុំវិញករណីនាំចេញខ្សាច់ស៊ីលីកា, ក្រសួងអះអាងថាការចោទប្រកាន់របស់អង្គការមាតាធម្មជាតិខុសការពិត
៨៖ ក្រសួងសាធារណការ ឲ្យម្ចាស់ហាងលក់យានយន្ដដាក់ពាក្យសុំចុះបញ្ជីយានជំនិះ ឲ្យបានមុនថ្ងៃទី០១ កក្កដា
**ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងអះអាងថា ទីភ្នាក់ងារសម្ងាត់អាមេរិក CIA និងកូរ៉េខាងត្បូង កំពុងព្យាយាមធ្វើឃាតលោក គីម ជុងអ៊ុន ដោយប្រើសារធាតុគីមីពុល
២៖ មេដឹកនាំចលនានិស្សិត នៅប្រទេសវេណេស៊ុយអេឡា ត្រូវគេបាញ់សម្លាប់ ក្រោយយុទ្ធនាការតវ៉ាប្រឆាំងនឹងប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។
៣៖ រដ្ឋមន្ត្រីការបទេសអាមេរិក ជំរុញឱ្យអាស៊ានដាក់សម្ពាធទាំងសេដ្ឋកិច្ច និងការទូតលើកូរ៉េខាងជើង
៤៖ អាមេរិក៖ ស្ត្រីម្នាក់ប្រឈមមុខ «ជាប់ពន្ធនាគារ១ឆ្នាំ ដោយសារតែការសើចឌឺ ដាក់មន្ត្រីជាន់ខ្ពស់អាមេរិក» ក្នុងពិធីឡើងកាន់តំណែង!
៥៖ លោក ដូណាល់ ត្រាំ គ្រោងទៅកាន់បុរីវ៉ាទីកង់ អ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌី ក្នុងដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសលើកទីមួយ៕