
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
អភិបាលខណ្ឌដង្កោ ចុះសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការរបស់ពលរដ្ឋ នៅសង្កត់ព្រែកកំពឹស
05-05-2017 13:02
(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់អំពីតម្រូវការ និងបញ្ហានានារបស់ប្រជាពលរដ្ឋ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស។
សកម្មភាពចុះសួរសុខទុក្ខនេះ ត្រូវបានលោក នុត ពុធដារ៉ា បញ្ជាក់ថា ធ្វើឡើងដើម្បីចង់ដឹងពីការលំបាករបស់ពលរដ្ឋ និងងាយស្រួលដោះស្រាយ ហើយបើពិបាកខ្លាំងនោះ លោកនឹងស្នើទៅថ្នាក់លើ ដើម្បីដោះស្រាយជូនភ្លាមៗផងដែរ។
មួយវិញទៀត ដើម្បីស្វែងរកនូវចំណុចអសកម្មរបស់មន្ដ្រីមូលដ្ឋាន និងភាពយឺតយ៉ាវក្នុងការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ហើយប្រសិនបើមានចំណុចណាមួយដែលពលរដ្ឋមិនពេញចិត្ត លោកនឹងដោះស្រាយ ឬកែសម្រួលវិញផងដែរ៕