(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកពន្ធ ក្នុងការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ ដោយផ្ដល់សិទ្ធិដល់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ទាំងអស់ដែលមិនពេញចិត្តចំពោះ​ ការកំណត់​ពន្ធ ការកំណត់ពន្ធឡើងវិញ ការទាមទារបំណុលពន្ធ សេចក្ដីសម្រេច និងវិធានការផ្សេងៗដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ​​ មានសិទ្ធិដាក់ពាក្យបណ្ដឹងតវ៉ាទៅអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបាន ដើម្បីស្នើសុំ​កែប្រែនូវចំណែកណាមួយ ​ឬទាំងស្រុង នូវ​សេចក្ដីសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។

ការផ្ដល់សិទ្ធិដល់អ្នកជាប់ពន្ធទាំងអស់នេះធ្វើឡើងដើម្បីឲ្យការដាក់ពាក្យបណ្ដឹងតវ៉ា និងកិច្ចដំណើរការដោះស្រាយ​បណ្ដឹងតវ៉ា ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព សុចរិតភាព យុត្តិធម៌ សុក្រឹតភាព និងភាពទាន់ពេល៕

សម្រាប់ព័ត៌មានលម្អិតសូមអានការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖