Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៦ដល់ទី១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស, សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់

05-05-2017 07:11

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍ឲ្យដឹងថា ចាប់ពីថ្ងៃទី០៦ដល់ទី១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។

បន្ថែមពីលើនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់ នៅដើមរដូវវស្សាខាងមុខនេះ៕