(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៩គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង រថយន្ដធុនធំ២គ្រឿង កង់១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់៤លើក, ប្រជែង១លើក, និងមិនគោរពសិទ្ធិ១លើក។
សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៩លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ និងរងបួស៤៤ចំនួននាក់៕