(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា និង លោក ពេជ្រ ប៊ុនសាយ រាយការណ៍ព័ត៌មានទាំងនេះ៖
ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេច ស ខេង បញ្ជាក់ថា ការមិនទទួលស្គាល់អនុប្រធានគណបក្សប្រឆាំង គឺជារឿងច្បាប់ មិនមែនរឿងនយោបាយទេ
២៖ រាជរដ្ឋាភិបាល ត្រៀមកម្លាំងសមត្ថកិច្ចជិត៤ម៉ឺននាក់ ត្រៀមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ទូទាំងប្រទេស
៣៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យកងកម្លាំងទូទាំង២៥រាជធានី-ខេត្ត ចាត់វិធានការតាមច្បាប់ឲ្យបានតឹងរឹង លើសកម្មភាពរារាំងដល់ការបោះឆ្នោតឃុំ-សង្កាត់ប្រធាន គ.ជ.ប
៤៖ ប្រធាន គ.ជ.ប អំពាវនាវដល់ភាគីពាក់ព័ន្ធ ឱ្យគោរពគោលការណ៍៥ចំណុច ដើម្បីធានាការបោះឆ្នោត ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌
៥៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឲ្យមានភស្ដុតាងច្បាស់លាស់ ក្រោយហាមឃាត់ការសម្ដែងរបស់ កញ្ញា ដេននី ក្វាន់
៦៖ រោងចក្រចម្រាញ់ប្រេងកាតតម្លៃជាង៦០០លានដុល្លារ ដែលមានសមត្ថភាពផលិត ២លានតោនក្នុងមួយឆ្នាំ បើកការដ្ឋានសាងសង់ នៅខេត្តព្រះសីហនុ
៧៖ ករណីប្រទះឃើញសពបុរស ត្រូវដុតឆេះស្លាប់នៅខណ្ឌដង្កោ សមត្ថកិច្ចបញ្ជាក់ថា ជាការធ្វើអត្តឃាតខ្លួនឯង ក្រោយមានវិបត្តិផ្ទួនៗ
ព័ត៌មានអន្តរជាតិ (World News)
១៖ Facebook ជ្រើសរើសបុគ្គលិកបន្ថែម ៣,០០០នាក់ ដើម្បីប្រឆាំងវិដេអូ ដែលមានសកម្មភាពហិង្សា និងឃាតកម្ម
២៖ នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ប្រកាសពីគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យបានក្នុងឆ្នាំ២០២០
៣៖ ទីតាំងធ្វើតេស្ត នុយក្លេអ៊ែរកូរ៉េខាងជើង បានបញ្ចេញសកម្មភាព ដ៏គួរឲ្យសង្ស័យមួយទៀតហើយ!
៤៖ ក្រុមឧទ្ទាមប្រដាប់អាវុធស៊ីរី នឹងវិលត្រឡប់ចូលអង្គុយនៅតុចរចាសន្តិភាព ក្នុងទីក្រុង Astana វិញ ក្រោយពីបានប្រកែកថា មិនចូលរួម!
៥៖ ការបោះឆ្នោតនៅកូរ៉េខាងត្បូងជិតមកដល់! ប្រធានាធិបតីស្តីទី «ចេញបញ្ជាឲ្យរៀបចំសន្តិសុខដ៏តឹងរឹង» សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៩ ខែឧសភា!
៦៖ កងទ័ពឥណ្ឌា ទើបសម្រេចបាន ការធ្វើតេស្តមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១ពាន់គីឡូក្រាម និងរត់បានចម្ងាយ ២ពាន់គីឡូម៉ែត្រ៕