(ភ្នំពេញ)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតមួយ នឹងប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើល ដើម្បីផ្ដល់ឱកាសឲ្យទស្សនិកជន បានទស្សនាគម្រោងបុរី និងខុនដូល្បីៗ ព្រមទាំងបានស្វែងយល់ពីវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងមានការីកចម្រើនជាបន្តបន្ទាប់ផងដែរ ពិសេសលើសពីនេះ លោកអ្នកក៏មានឱកាសឈ្នះសំបុត្រយន្តហោះ ទៅទស្សនានៅក្រៅប្រទេស ពីព្រឹត្តិការណ៍នេះទៀតផង។
ពិព័រណ៍ដ៏ធំមួយនេះ នឹងត្រូវរៀបចំដោយក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនអនឡាញ អចលនទ្រព្យឈានមុខគេនៅកម្ពុជា ព្រមទាំងនឹងចូលរួមដាក់បង្ហាញពី គម្រោងរបស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានល្បីៗ ដែលមានទាំងគម្រោងបុរី និងខុនដូដូចជា៖ គម្រោងបុរីមហាសែនសុខ, គម្រោង Core PPSEZ ,គម្រោងផ្ទះលំហែ vKirirom, ក្រុមហ៊ុន The Creed Group, ក្រុមហ៊ុន Camhomes/HLH Group, គម្រោង Parkway Condo, គម្រោង Eastland Development, គម្រោង Sky31 Condo, គម្រោង Habitat Condo, គម្រោង HighLand Condo, គម្រោង The Penthouse Residences, គម្រោង J Villa, ក្រុមហ៊ុន GRED/ One Park, គម្រោង The Elements Condo, គម្រោង Skyline, គម្រោង Golden One, គម្រោង SC Capital និងគម្រោងខុនដូ SkyTree។
ក្រៅពីនោះក៏មានក្រុមហ៊ុន ដែលនឹងចូលរួមដូចជា ក្រុមហ៊ុន NC Maxworld Real Estate & Development, ក្រុមហ៊ុន Sing Meng Telemedia ក្រុមហ៊ុនរថយន្ត Porsche និង Mercedes-Benz, ក្រុមហ៊ុន Cambodian Investment Management, គម្រោង Royal HM Trading, ក្រុមហ៊ុន South East Asia Property Services (SEAPS) និងក្រុមហ៊ុនទឹកបរិសុទ្ធ Vital។
នៅក្នុងរយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍នេះ ក្រៅអំពីការដាក់បង្ហាញនូវគម្រោងលំនៅដ្ឋានផ្សេងៗគ្នាជាច្រើន ក៏មានការរៀបចំជាសិក្ខាសាលាអប់រំ ដែលមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យជាច្រើនរូប ដូចជា៖ លោកបណ្ឌិត សុខ ស៊ីផាន់ណា ដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw, លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw, លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh, លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management, លោក Jasper Shin ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ, លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina, លោក Simon Griffiths នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Metro Global Pte Ltd, លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ Vikirirom, លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance, លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍនធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន PropertyGuru Group និងលោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។
វាគ្មិនទាំងនេះ នឹងជជែកអំពីប្រធានបទផ្សេងៗគ្នា ដោយផ្តោតសំខាន់លើស្ថានភាព និងការវិវត្តន៍ នៃវិស័យអចលនទ្រព្យនៅកម្ពុជា រួមទាំងចំណុចពាក់ព័ន្ធនឹងផ្នែកច្បាប់ និងពន្ធលើអចលនទ្រព្យកម្ពុជា។ ហើយអ្នកចូលរួមទាំងអស់នឹងមានឱកាស ដើម្បីស្វែងយល់អំពីប្រធានបទ ដូចខាងក្រោម៖
* ទស្សនកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការឈានចូលទីផ្សារក្នុងតំបន់អាស៊ាន
* គម្រោងអភិវឌ្ឍន៍ vKIRIROM
* កម្មសិទ្ធិការកាន់កាប់របស់ជនបរទេស ក្នុងប្រទេសកម្ពុជា៖ មានច្បាប់ និងការអនុវត្ត
* ការបង្កើនសុវត្ថិភាព ដើម្បីបង្កើនតម្លៃអចលនទ្រព្យ
* ពន្ធសម្រាប់វិនិយោគិន៖ មានការគិតពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា
* ទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរី ក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
* ការវិវត្តនៃការគ្រប់គ្រងអចលនទ្រព្យ
* និន្នាការអតិថិជននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
* អចលនទ្រព្យផ្នែកឧស្សាហកម្ម ជាមួយនឹងការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្នុងទីផ្សារងើបឡើងថ្មី និងផលប្រយោជន៍ នៃរោងចក្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា
* ឱកាសវិនិយោគនៅក្នុងតំបន់ជ្រោយចង្វារ
* ការរីកចម្រើនក្នុងខេត្តព្រះសីហនុ៖ មានការវិនិយោគតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ
* ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា៖ តំបន់ពាណិជ្ជកម្មថ្មីសម្រាប់វិនិយោគិនអាស៊ាន
* ការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក៖ ការពិចារណាលើកាគ្រប់គ្រងអចលនទ្រព្យសម្រាប់វិនិយោគិន
* ទិន្នន័យចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យ។
សម្រាប់អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ នឹងអាចមានឱកាសឈ្នះសំបុត្រយន្តហោះ ទៅក្រៅប្រទេសពីក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ដែលជាក្រុមហ៊ុនអាកាសចរណ៍ដៃគូផ្លូវការ សម្រាប់ការតាំងពិព័រណ៍អចលនទ្រព្យនេះ។ ក្នុងឱកាសនោះ អ្នកចូលរួមក៏មានឱកាសអាចសាកល្បងបើកបរ ជាមួយរថយន្តម៉ាក Porsche និង Mercedes ផងដែរ។
ទស្សនជនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ ដោយគ្រាន់តែចុះឈ្មោះជាមួយ https://realestatekh.leadpages.co/cambodia-real-estate-show-2017-attendees/។
លោកអ្នកក៏អាចអញ្ជើញមិត្តភក្កិ ក្រុមគ្រួសាររបស់អ្នក និងអ្នកផ្សេងទៀតឲ្យចូលរួមជាមួយព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ឲ្យបានកាន់តែច្រើនកុះករ៕