(ភ្នំពេញ)៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ សហការជាមួយជាមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារនៅផ្សារក្រាំងពង្រ ខណ្ឌដង្កោ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាពម្ហូបអារហារ។ ក្នុងនោះដែរមន្ត្រីកាំកុងត្រូលក៏បានដកយកគំរូទំនិញ មួយចំនួនបញ្ជូនមកមន្ទីរពិសោធន៌អគ្គនាយកកាំកុងត្រូល។
មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
មន្ត្រីដដែរបានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មិនមានការដកហូតទំនិញអ្វីឡើយ ដោយសារការធ្វើពិនិត្យទៅលើ បង្គាស្រល់ មឹក ត្រីងៀត បន្លែ គុយទាវក្រៀម មីស្រល់ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗ នឹងក្រៀម មេត្តាជួយពិនិត្យនៅគុណភាពឲ្យបានច្បាស់ចាំទិញ
យកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខាភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕