(ភ្នំពេញ)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយប្រជាពលរដ្ឋប្រទះឃើញសាកសព រឹងក្រញ៉ង់ម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធម៌ ដោយត្រូវជនមិនស្គាល់មុខចាក់សាំងដុតសម្លាប់ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ស្ថិតសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ក្រៅពីសាកសពនេះគេក៏ឃើញមានរថយន្តកូរ៉េមួយគ្រឿង និងធុងសាំងមួយ ស្ថិតនៅក្បែរទីតាំង កើតហេតុផងដែរ ដោយពុំឃើញមានម្ចាស់ឡើយ។
ភ្នាក់ងារ Fresh News ដែលកំពុងរាយការណ៍ផ្សាយផ្ទាល់ពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះ ណូន សំណាង ហៅ តូ អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិស្លែងគង់ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ហ៊ិន ចាន់ណា អាយុជាង៣០ឆ្នាំ មានកូន៣តូចៗ នេះបើយោងតាម សាច់ញាតិបានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។
ជុំវិញករណីដ៏រន្ធត់នេះកម្លាំងសមត្ថកិច្ចកំពុងចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីវែកញែករកមូលហេតុដែលឈានដល់ការដុតសម្លាប់៕