Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីម្នាក់ឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវបង្កការភ្ញាក់ផ្អើលទាំងព្រឹក តែបានប្រជាពលរដ្ឋ និងគ្រូពេទ្យនាំគ្នាជួយសង្គ្រោះទាន់ពេល

04-05-2017 09:14

(ភ្នំពេញ)៖ ការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្រ្តីម្នាក់ឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវ ពេលប្តីកំពុងឌុបតាមរ៉ឺម៉កម៉ូតូជិះ ទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុង។

ហេតតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលេខ២១៤ សង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ និងគ្រូពេទ្យ បាននាំគ្នាជួយសង្គ្រោះទាន់ពេលវេលា ទាំងម្តាយ និងទារក ហើយជួយដឹកបន្តទៅកាន់មន្ទីរពេទ្យ។