(ភ្នំពេញ)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយប្រជាពលរដ្ឋប្រទះឃើញសាកសពរឹងក្រញ៉ង់ម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធម៌ ដោយត្រូវជនមិនស្គាល់មុខចាក់សាំងដុតសម្លាប់ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង ក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ក្រៅពីសាកសពនេះ គេក៏ឃើញមានរថយន្តកូរ៉េមួយគ្រឿង និងកានសាំងមួយ ស្ថិតនៅក្បែរទីតាំងកើតហេតុផងដែរ ដោយពុំឃើញមានម្ចាស់ឡើយ។

ជុំវិញករណីដ៏រន្ធត់នេះ កម្លាំងសមត្ថកិច្ចកំពុងចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីវែកញែករកមូលហេតុ៕