(កំពង់ធំ)៖ លោក គង់ វិមាន ប្រធានក្រុមការងារចុះជួយឃុំពពកបានជួបសំណេះសំណាល និងរៀបចំផែនការ មុនឃោសនា និងក្នុងពេលឃោសនាបោះឆ្នោត ជាមួយបេក្ខជនឈរឈ្មោះសមាជិកសាខាបក្សភូមិ យុវជន និងសកម្មជនក្នុងឃុំ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជាង១០០នាក់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ ។
លោក គង់ វិមាន បានលើកឡើងថាសូមឲ្យសមាជិកទាំងអស់ត្រូវស្មោះស្ម័គ្រជាមួយគណបក្សមានភាពជឿជាក់ហើយបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ ត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោយឲ្យខ្លួនឯងដើម្បីប្រជាតិបន្តការអភិវឌ្ឍទៅមុខជានិច្ចឥតឈប់ឈរ។
លោក គង់ វិមាន បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវ សហការជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត សាខាបក្សភូមិ យុវជនភូមិត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យយល់ពី សន្តិភាព ត្រូវពង្រឹងការគ្រប់គ្រង និងសាមគ្គីផ្ទៃក្នុងរបស់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែងរបស់ខ្លួន ឲ្យមានភាពរឹងមាំ ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត ចំពោះបេក្ខជនត្រូវធ្វើផែនការឲ្យបានច្បាស់លាស់ក្នុងពេលឃោសនា ដោយមានការស្រង់សមាជិកជាក់ស្តែងពិតប្រាកដឲ្យដល់ខ្នងផ្ទះ ត្រូវត្រួតពិនិត្យឯកសារបញ្ជាក់អត្តសញ្ញាណ និងត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ចំពោះសមាជិកដែលគ្មានឯកសារសម្រាប់ការបោះឆ្នោត ត្រៀមសន្លឹកឆ្នោតដើម្បីបង្រៀនសមាជិកឲ្យចេះគូសឲ្យចំគណបក្ស ត្រូវបង្ហាញថាគណបក្សប្រជាជនកម្ពុជា នៅឃុំពពកមានលេខរៀងទី៤។
លោ កែវ វិមាន ចែកជូនសម្ភារៈមួយចំនួនសម្រាប់ពេលឃោសនាបោះឆ្នោតរួមមាន៖ មានអាវ មួកបក្ស ចំនួន ៥៤០ ទង់បក្ស ខ្នាតមធ្យម ១០០ទង់ ទង់បក្សខ្នាតតូចចំនួន ៣០០សន្លឹក និងបដាពាក្យស្លោក១៥ ផ្ទាំងចប់កម្មវិធីលោក និងក្រុមការងារបានចុះពិនិត្យ និងសួរសុខទុក្ខសមាជិកបក្សក្រីក្រ ដែលធ្លាប់បានជួយអណ្តូងទឹកលូ កាលឆ្នាំកន្លងមក និងត្រៀមសាងសង់ផ្ទះជនជនក្រីក្រចំនួន១គ្រួសារផងដែរ៕