(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត និង កញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ៖
I. ព័ត៌មានជាតិ (Cambodia News)
១៖ មន្ដ្រីជាន់ខ្ពស់របស់ចិន និយាយថា សមុទ្រចិនខាងត្បូងសឹងមិនមានបញ្ហាអី្វទេ, ចំណែកសម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាពុំរាថយដាច់ខាត ហើយរក្សាជំហរនៅដដែលចំពោះបញ្ហានេះ
២៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយដ៏កំពូលនៅអាស៊ីអាគ្នេយ៍នេះ
៣៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ ការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន
៤៖ គណបក្សប្រឆាំង នឹងកោះប្រជុំគណៈកម្មាធិការនាយក ក្រោយពេលក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មី ស្តីពីការជ្រើសរើសអនុប្រធាន
៥៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាលើសពេកហើយ !
៦៖ ទីបំផុតរបងដែលលោកស្រីឧកញ៉ា ស៊ុយ សុផាន និងឧកញ៉ា ហេង លី ធ្វើបិទផ្លូវប្រជាពលរដ្ឋត្រូវបានដកចេញដោយជោគជ័យហើយ
៧៖ រដ្ឋមន្រ្តីព័ត៌មាននិយាយថា អ្នកសារព័ត៌មានដែលបន្លំអាជ្ញាធរមានសមត្ថកិច្ច គឺខុសច្បាប់ ហើយបើនៅអាមេរិកវិញ នឹងចាប់វ៉ៃខ្នោះតែម្តង
៨៖ រដ្ឋមន្រ្តីព័ត៌មាន អំពាវនាវឱ្យអ្នកកាសែតទាំងអស់ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ នៅកម្ពុជា
៩៖ លោក គឹម សន្ដិភាព ថ្លែងថា សម្រាប់បទបរិហាកេរ្ដិ៍ កម្ពុជាដកចេញតែទោសជាប់ពន្ធនាគារប៉ុណ្ណោះ ឯការពិន័យជាប្រាក់ គឺរក្សាឱ្យនៅដដែល
១០៖ ក្រសួងមហាផ្ទៃ ប្រកាសឲ្យគណបក្សដែលចុះបញ្ជីរួច រួសរាន់ទៅបំពេញលក្ខខណ្ឌបន្ថែម ដើម្បីការពារសុពលភាពបក្ស ឲ្យស្របតាមវិសោធនកម្មច្បាប់ថ្មី
១១៖ រដ្ឋមន្រ្តីទេសចរណ៍ បង្ហាញពីសក្ដានុពលតំបន់ព្រៃកោងកាង និងទេសចរណ៍សហគមន៍នៅកម្ពុជា ប្រាប់អង្គការទេសចរណ៍រដ្ឋមួយរបស់ជប៉ុន ដើម្បីទាក់ទាញលំហូរវិនិយោគ
II. ព័ត៌មានអន្តរជាតិ (World News)
១៖ របាយការណ៍ថ្មី បញ្ជាក់ថា គ្រាប់មីស៊ីលកូរ៉េខាងជើង បាញ់សាកល្បងខុសទិសដៅ ដោយងាករេទៅរកទឹកដីរុស្ស៊ី ទើបមន្ត្រីយោធាចុចបំផ្ទុះចោលតែម្តង
២៖ លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន ទូរស័ព្ទពិភាក្សាគ្នាពីបញ្ហាកូរ៉េខាងជើងនិងវិបត្តិនៅស៊ីរី
៣៖ មានការផ្ទុះដ៏ខ្លាំងក្លាមួយក្បែរស្ថានទូតអាមេរិក នៅអាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួស២២នាក់!
៤៖ ប៉ូលិសបារាំង ចាប់ខ្លួនមនុស្ស០៥នាក់ ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២នៅថ្ងៃអាទិត្យនេះខាងមុខនេះ៕