កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុមគ្រឿញៀន២នាក់ ដកហូតបានថ្នាំ៥កញ្ចប់ នៅស្រុកស្ទឹងហាវ
03-05-2017 20:05
(ភ្នំពេញ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានថ្នាំញៀន៥កញ្ចប់ នៅក្រុមទី១៤ ភូមិងថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២ ឈ្មោះ ឈួន សួរ ភេទស្រី អាយុ១៩ឆ្នាំ និងឈ្មោះ ឈួន ឈូន ភេទប្រុស អាយុ២៣ឆ្នាំ ក្នុងនោះជំនាញដកហួតបាន ថ្នាំញៀនមេតំហ្វេតាមីន (ICE ) ចំនួន ៥កញ្ចប់ផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕