(ភ្នំពេញ)៖ ក្រសួងការបរទេស របស់កម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបង្ហាញលទ្ធផល នៃជំនួបពិភាក្សាទ្វេភាគី រវាងរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងអនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Nobuo KISHI ក្នុងឱកាសដែលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំង២បានស្វាគមន៍គ្នាយ៉ាងកក់ក្ដៅ និងប្ដេជ្ញាធ្វើឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរីកចម្រើនខ្លាំងឡើង លើគ្រប់វិស័យ។ សូមបញ្ជាក់ថា ភាគីទាំង២ បានជួបពិភាក្សាទ្វេភាគី កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
សូមអានខ្លឹមសារ និងព័ត៌មានលម្អិត នៃលទ្ធផលជំនូបទ្វេភាគី ដូចខាងក្រោមនេះ៖