Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តព្រះសីហនុ ផ្តល់​ថវិកា ជូនមន្ដ្រីនគរបាលម្នាក់ដែលជំងឺរ៉ាំរ៉ៃ ដើម្បីកាត់បន្ថយការលំបាកលើការព្យាបាល

03-05-2017 19:16

(ព្រះសីហនុ)៖ ថវិការបស់លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានលោកវរសេនីយ៍ទោ ញាន សារឿន នាយការិយាល័យសណ្ដាប់ធ្នាប់ យកទៅប្រគល់ជូនមន្ដ្រី​ម្នាក់ ​មានជំងឺរ៉ាំរ៉ៃ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។

នៅក្នុងឱកាសនោះលោក ញាន សារឿន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ស្នងការនគរបាលខេត្ត និងលើកទឹកចិត្តឲ្យខិតខំព្យាបាល ដើម្បីបានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ថា មន្ដ្រីដែលបានទទួលថវិកា១លានរៀល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ​ឈ្មោះ សឹម សារ៉ាឌី ជាមន្ដ្រីនគរបាលសណ្ដាប់ធ្នាប់៕​