(ភ្នំពេញ)៖ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ព្រមទាំងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី សម្រាប់ដឹកនាំសហព័ន្ធ រយៈពេលពីរឆ្នាំខាងមុខ កាលពីពេលថ្មីនេះ។
បេក្ខភាពដែលជ្រើសតាំង ជាក្រុមប្រឹក្សាភិបាលថ្មីរួមមាន៖
• លោក PETER BRONGERS ជាប្រធាន ព្រមទាំងជា នាយកប្រតិ្តបត្តិនៃក្រុមហ៊ុន Premium Auto Imports Co., Ltd ដែលជាក្រុមហ៊ុន ចែកចាយស្របច្បាប់ រថយន្តម៉ាក BMW និង MINI។
• លោក ងន សំាង ជាអនុប្រធាន ព្រមទាំងជា នាយកប្រតិ្តបត្តិនៃក្រុមហ៊ុនRMA Cambodia Co., Ltd ដែលជាក្រុមហ៊ុន ចែកចាយស្របច្បាប់ រថយន្តម៉ាក JAGUAR, LAND ROVER និង FORD.។
• លោក ITOH HIROYUKI ជាអនុប្រធាន ព្រមទាំងជា នាយកប្រតិ្តបត្តិ នៃក្រុមហ៊ុន TOYOTA (Cambodia) Co.,Ltd ដែលជាក្រុមហ៊ុន ចែកចាយស្របច្បាប់ រថយន្តម៉ាក TOYOTA.។
• លោក MICHAEL VETTER ជាលេខាធិការ ព្រមទាំងជា នាយកប្រតិ្តបត្តិ នៃក្រុមហ៊ុន PRECISION CARS (CAMBODIA), LIMITED ដែលជាក្រុមហ៊ុន ចែកចាយស្របច្បាប់ រថយន្តម៉ាក PORSCHE។
• លោក JAMES ZEMKE ជាហេរញ្ញិក ព្រមទាំងជា នាយកប្រតិ្តបត្តិ នៃក្រុមហ៊ុន STAR AUTO (CAMBODIA) COMPANY, LIMITED ដែលជាក្រុមហ៊ុន ចែកចាយស្របច្បាប់ រថយន្តម៉ាក MERCEDES-BENZ។
គោលបំណងនៃ CAIF គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍ នៃឧស្សាហកម្មរថយន្ត នៅក្នុងប្រទេសកម្ពុជា នៅក្នុងលក្ខខណ្ឌមួយ
ដែលមានភាពត្រឹមត្រូវ, តម្លាភាព, និងតុល្យភាព នៃតម្រូវការរបស់អ្នកនាំចូល អ្នកចែកចាយ អ្នកលក់ អតិថិជន និងនិយតករ។
សមាជិករបស់សហព័ន្ធ រួមបញ្ចូលទាំងក្រុមហ៊ុន ដែលតំណាងឲ្យម៉ាក ដូចតទៅនេះ Audi, BMW, Ford, Honda, Jaguar, Kia, Land Rover, Mazda, Mercedes-Benz, mini, Mitsubishi, Porsche, Rolls Royce, Suzuki, Toyota និងVolkswagen៕