(ភ្នំពេញ)៖ ហាងនំបុ័ង BreadTalk កំពុងពេញនិយម បានធ្វើការចាប់ឆ្នោត ដើម្បីស្វែងរក អតិថិជនដែលមានសំណាងឈ្នះទូរសព្ទដៃSamsung Galaxy S8 + កាលពីព្រឹកថ្ងៃទី 3 ឧសភានេះ ដោយមានទាំងការ Live ផ្ទាល់នៅលើទំព័រគណនេយ្យ Facebookផ្លូវការរបស់ខ្លួនផងដែរ ។ ការចាប់ឆ្នោតនេះ ជាការលើកទឹកចិត្តដល់អតិជនដែលបានគាំទ្រ ទៅលើប្រភេទនំរសជាតិថ្មីប្លែក Real Cheese Real Happiness ជាងមួយខែកន្លះកន្លងមក បើគិតចាប់ពីថ្ងៃទី២៣មិនាមក ដែលផលិតផលនោះមានជាង១៤មុខបន្ថែមទៅលើផលិតផលដែលលក់ដាច់ផ្សេងៗទៀត នៅគ្រប់សាខាទាំងអស់។
អតិថិជនដែលមានសំណាងឈ្នះទូរសព្ទ Samsung Galaxy S8 + មានឈ្មោះ យោ ឌីណា ។ អ្នកស្រីយោ ឌីណាបានមានប្រសាសថា “ខ្លួនខ្ញុំផ្ទាល់ពិតជានឹកស្មានមិនដល់ថានឹងមានឱកាសឈ្នះរង្វាន់ពីហាងនំបុ័ងដ៏ល្បី គឺរង្វាន់ទូរសព្ទដៃ Samsung Galaxy S8+ ១គ្រឿងនោះឡើយ។ អ្នកស្រីក៏បានបន្តថា អ្នកស្រីនឹងនៅតែគាំទ្រចំពោះហាងនំបុ័ងប្រ៊េដថក ដោយសារតែរសជាតិ តំលៃសមរម្យ ថែមទាំងមានឱកាសឈ្នះរង្វាន់ទៀតផង។"
BreadTalk ជាហាងនំបុ័ងលំដាប់ពិភពលោកដែលមានឈ្មោះបោះសំលេងនៅប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានេះ តាំងពីឆ្នាំ ២០១៤ មក។ អ្វីដែលពិសេសបន្ថែម ហាងនំបុ័ង BreadTalk ជាហាងនំបុ័ងដែលផលិតនំសាច់ទន់ ដែលមានរសជាតិប្លែកៗច្រើនមុខ ព្រមទាំងនំ Cake ដែលត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ទាំងរសជាតិ តម្លៃ អនាម័យ និងរចនាដ៏ប្រណិត។
គួរបញ្ជាក់ផងដែរថា ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន រហូតមកដល់ពេលនេះ BreadTalk បានពង្រីកខ្លួនរហូតបាន៥សាខា គឺសាខាទី១ នៅ TK Avenue, សាខាទី២នៅក្នុងអាគារMaline ទល់មុខផ្សារ Pencil ចតុមុខ, សាខាទី៣ នៅបឹងកេងកងតាមបណ្តោយផ្លូវប៉ាស្ទ័រ, សាខាទី៤ នៅតាមបណ្តោយមហាវិថីម៉ៅសេទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ, សាខាទី៥ នៅផ្សារស្ទឹងមានជ័យថ្មី និងសាខាទី៦ ថ្មីនឹងចាប់ផ្តើមដំណើរការនៅចុងខែឧសភាខាងមុខនេះផងដែរ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម៕