(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្ត និងអប់រំ Kids City សហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL បានរៀបចំកម្មវិធីប្រកួត STEM ជ្រើសរើសជើងឯកវគ្គ ផ្ដាច់ព្រ័ត្រប្រចាំឆ្នាំ២០១៦-២០១៧ កាលពីពេលថ្មីៗនេះ។ ការប្រកួត STEM នេះមានការចូលរួមពីសិស្សានុសិស្សម កពី៥គ្រឹះស្ថានសិក្សាឯកជន និង៥សាលាសាធារណៈ ដោយមានសិស្សចំនួន៥១នាក់ ដែលមានអាយុចាប់ពី១០ដល់១២ឆ្នាំ។
ប្រធានបទនៃការប្រកួត STEM គឺការសាងសង់ ឡាបូលាងដៃ ដោយការប្រកួតបែងចែកជាក្រុម១០ក្រុម ក្នុង១ក្រុមមានសមាជិក៥នាក់។ ជ័យជំនះបានទៅលើ៣សាលា ដែលក្នុងនោះមាន (សាលាសាធារណៈចំនួន១ និងគ្រឹះស្ថាន សិក្សាឯកជនចំនួន២) នៅរាជធានីភ្នំពេញ។
ជយលាភីទី១៖ បានទៅលើសិស្ស មកពីសាលាអន្តរជាតិ អេមថល
- ទទួលបានថវិកា ចំនួន១០០០ដុល្លារ សម្រាប់ទិញសៀវភៅវិទ្យាសាស្រ្ត សម្រាប់ប្រើប្រាស់នៅ ក្នុងសាលា
- ពានរង្វាន់ប្រចាំ ឆ្នាំ២០១៦-២០១៧ សម្រាប់សាលា
- មេដាយចំនួន៥
- ទស្សនកិច្ច ដោយឥតគិតថ្លៃនៅសាលវិទ្យាសាស្រ្ត Kids City សម្រាប់សិស្សមួយថ្នាក់។
ជយលាភីទី២៖ បានទៅលើសិស្សមកពីអនុវិទ្យាល័យ ចំបក់មាស
- ទទួលបានថវិកា ចំនួន៦៥០ដុល្លារ សម្រាប់ទិញសៀវភៅវិទ្យាសាស្រ្ត សម្រាប់ប្រើប្រាស់នៅក្នុងសាលា
- មេដាយចំនួន៥។
ជយលាភីទី៣៖ បានទៅលើសិស្សមកពីសាលា ចំណេះទូទៅអន្តរជាតិ សឹង្ហបុរី
- ទទួលបានថវិកា ចំនួន៣៥០ដុល្លារ សម្រាប់ទិញសៀវភៅវិទ្យាសាស្រ្ត សម្រាប់ប្រើប្រាស់នៅក្នុងសាលា
- មេដាយចំនួន៥។
កម្មវិធីបញ្ចប់ទៅដោយជោគជ័យ ដោយសារមានការគាំទ្រទាំងស្រុង ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL។
ក្នុងឱកាសនេះ លោកស្រី អ៊ុន បុប្ផានី ជា Head of Brand and Communication នៅ ក្រុមហ៊ុន PRUDENTIAL កម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្ម និងគាំទ្រ ក្នុងគម្រោងដែលផ្ដល់ ផលប្រយោជន៍ នៅទូទាំងប្រទេសពីកម្មវិធី CHaChing និងសុវត្ថិភាពចរាចរណ៍។ ហេតុដូច្នេះ យើងយល់យ៉ាងពេញលេញ លើការលើកកម្ពស់ការអប់រំ និងសារៈសំខាន់របស់ STEM នៅកម្ពុជា។
លោកស្រី បានបន្ថែមទៀតថា «យើងមានភាពរីករាយណាស់ ដែលបានចូលរួមជាផ្នែកមួយ ក្នុងការនាំយកនូវ បទពិសោធន៍ STEM ដែលមានគុណភាព ដល់កុមារជាច្រើននៅទូទាំងប្រទេស ហើយយើងនឹងបន្តការ គាំទ្រដល់កម្មវិធីផ្សព្វផ្សាយ STEM និងព្រឹត្តិការណ៍ប្រកួតប្រជែង STEM នាពេលអនាគត!»។
តាមរយៈការប្រកួត STEM នេះ យើងសង្ឃឹមយ៉ាងមុតមាំថា សាលានឹងបន្តពង្រឹង និងលើក កម្ពស់មុខវិជ្ជានេះ ដើម្បីជំរុញឱ្យសិស្សានុសិស្ស បានយល់ដឹងពីសារៈសំខាន់ អំពីវិទ្យាសាស្ត្រក្នុងការ អភិវឌ្ឍន៍ប្រទេស។ ជាងនេះទៅទៀត មជ្ឈមណ្ឌលកម្សាន្ត Kids City ក៏មានសិក្ខាសាលាល្អៗ និងសកម្មភាពកម្សាន្ត បែបអប់រំ ដ៏សំបូរបែបសម្រាប់សិស្សានុសិស្ស គ្រប់វ័យ។
ព័ត៌មានបន្ថែមពីកម្មវិធី STEM សូមទំនាក់ទំនង អ្នកស្រី ហីង ស្រី ជំនួយការប្រធានសាលវិទ្យាសាស្រ្ត
Email: [email protected]
Tel: 023 220 088 / 087 351 535 / 077 778 918
អាស័យដ្ឋាន: ១៦២A (ក្បែរអគារ ៤២ជាន់) មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ Facebook / Website: Kids City Asia ៕