(ភ្នំពេញ)៖ ការកសាងសមត្ថភាពវិជ្ជាជីវៈជាន់ខ្ពស់ដល់មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក្រសួងមន្ទីរ និងក្រុមហ៊ុនឯកជននានា ពិតជាជួយជំរុញពួកគេឲ្យទទួលបានការតំឡើងតំណែង ឋានៈ តួនាទី និងទទួលប្រាក់បៀរវត្សន៍ខ្ពស់ជាងមុន។ នេះជាការលើកឡើង ដោយស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ថ្មីមួយមានឈ្មោះថា Management for Development and Creativity (MDC)។
លោក ឃុន ប៊ុននី ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ MDC បានបញ្ជាក់បន្ថែមថា លោកបានចំណាយពេលស្ទើរតែមួយជីវិតរបស់លោក ដើម្បីកសាងនូវសត្ថភាពជូនមន្ត្រីអង្គការក្រៅរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៥មក និងបន្តរហូតមកដល់ប្ចុប្បន្ន គ្រាន់តែការធ្វើការបណ្តុះបណ្តាលស្ថិតក្រោមរូបភាពនៃស្ថាប័នផ្សេងពីគ្នា និងវិធីសាស្ត្រប្លែកពីគ្នា..។
វាជាការកសាងសមត្ថភាពពិតសម្រាប់បណ្តុះនូវអាជីព ការស្វែងរកឧិកាសបង្កើនឋានៈតួនាទី និងដើម្បីទទួលបានកំរិតនៃប្រាក់បៀរវត្សន៍ខ្ពស់ អាចរស់នៅមានជិវភាពសមរម្យនៅក្នុងសង្គម ហើយលោកតែងយកគោលការណ៍គ្រឹះនៃការបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ ការអប់រំ និងរៀនសូត្រ ជាកំលាំងចលករទាញខ្សែជីវិតដើម្បីដឹកនាំវាសនារបស់លោករហូតដល់សព្វថ្ងៃ នេះក៏ព្រោះតែអតីតកាលរបស់លោកមានជីវភាព និងដើមកំណើតពីអ្នកត្រកូលក្រីក្រ។
លោកពន្យល់បន្ថែមថា សម្រាប់មន្ត្រីស្មោះត្រង់ មិនអាច ឬមានលទ្ធភាពនឹងប្រព្រឹត្តអំពើពុករលួយដូចរូបលោក ការខិតខំប្រើជំនាញនិងចំណេះដឹង គឺជាមធ្យោបាយតែមួយជំរុញខ្សែជីវីតឲ្យបានថ្កុំថ្កើងដូចអ្នកផងទាំងពួង។
លោក ឃុន ព៊ុននី បានឆ្លងកាត់ការសិក្សារយៈពេលខ្លីនិងវែង រូមនិងកិច្ចប្រជុំកម្រិតអន្តរជាតិជាច្រើន ក៏ដូចជាធ្វើទស្សនៈកិច្ចសិក្សា ច្រើនជាង២០ប្រទេស ជាប្រទេសល្បីៗដែលមានវិស័យអប់រំខ្ពស់នៅលើពិភពលោក ហើយក៏បានចូលរួមនូវកម្មវិធីសង្គមផ្សេងៗទៀត ដើម្បីឲ្យជីវិតទទួលបានជោគជ័យ ទាំងអាជីព ឋានៈតួនាទី និងកសាងសមត្ថភាពខ្ពស់ ហើយលោកបានឲ្យដឹងថា ខ្ញុំបានចំណាយពេលច្រើនជាង២០ឆ្នាំក្នុងការបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ជាពិសេសក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ រួមនិងមន្ត្រីអង្គការសហប្រជាជាតិផងដែរ ហើយកិច្ចការបង្រៀនដំបូងគឺនៅឆ្នាំ ១៩៨៨ កាលនោះលោកទើបតែមានអាយុ១៨ឆ្នាំ លោកបានធ្វើជាប្រធានពេទ្យជនពិការនៅប្រទេសថៃ(១៩៨៨) ដោយផ្តល់ការបង្រៀនវិជ្ជាព្យាបាលដោយចលនា (Physiotherapy) ហើយពេលត្រឡប់មកស្រុកខ្មែរក្នុងឆ្នាំ១៩៩៣ ត្រូវបានធ្វើការជាមួយអង្គការ CARE International ដើម្បីលើកគម្រោងអភិវឌ្ឍនានានៅក្នុងតំបន់គោលដៅដើម្បីធ្វើសកម្មភាព ជូនប្រជាជនខ្មែរស្ទើរតែនៅទូទាំងប្រទេស។ ហើយនាឆ្នាំ១៩៩៥ លោកបានបន្តអាជីពជាគ្រូអ្នកបណ្តុះបណ្តាលអោយអង្គការមួយឈ្មោះថា Cambodian Researcher for Development (CRD) និងក្រោយមកអង្គការ MODE ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាអង្គការ VBNK ដែលស្ថាប័នទាំងនេះ ល្បីល្បាញក្នុងចំណោមអង្គការនៅប្រទេសកម្ពុជាតាំងពី១៥ឆ្នាំមុន ដែលបានផ្តល់នូវសេវាកម្មបណ្តុះបណ្តាលជំនាញស្រាវជ្រាវ ដឹកនាំនិងគ្រប់គ្រង និងការអភិវឌ្ឍ...។ល។ នេះជាការរៀបរាប់បន្ថែមរបស់លោកទាក់ទងបទពិសោធន៍ច្រើនឆ្នាំកន្លងមក។
លោក ឃុន ប៊ុននី ពន្យល់បន្ថែមថា បើអ្នកមានលុយ គេមើលអ្នកក្នុងកំរិតផ្សេង តែបើគេឃើញសមត្ថភាពពិតអ្នក អ្នកក៏ត្រូវបានគេផ្តល់តម្លៃផ្សេងមួយទៀត ហើយវាជាតម្រូវការថ្មីនិងមានភាពចាំបាច់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើអ្នកមានសមត្ថភាពពិត ដើម្បីជ្រើសរើស និងស្នើសុំអោយចូលរួមកសាងការអភិវឌ្ឍប្រទេសជាតិ។
ក្រៅពីនេះលោកបញ្ជាក់ថា នៅពេលមានសមត្ថភាព យើងអាចដេញគម្រោងមកអនុវត្ត ដោយទទួលលបានតម្រៃខ្ពស់បំផុត បើប្រៀបធៀបកិច្ចការផ្សេងមួយចំនួន។ លោកបញ្ជាក់ថា ប្រសើនបើធ្វើការជាមួយគម្រោងសហគមន៍អឺរ៉ុនវិញ យ៉ាងហោចណាស់អ្នកអាចរកចំណូល ៣០០ទៅ៣៥០ អឺរ៉ូ ក្នុង១ថ្ងៃ នៃសេវាកម្មការងារដ៏មានតម្លៃនិងគុណភាពខ្ពស់របស់អ្នក។ ហើយលោកបញ្ជាក់បន្ថែមថា បើចង់ដឹងច្បាស់សូមមើលវគ្គបណ្តុះបណ្តាលណាមួយសមសម្របខាងក្រោម ហើយចូលរៀនអោយបាន ដើម្បីកែប្រែឋានៈតួនាទី និងប្រាក់បៀរវត្សន៍ដែលអ្នកធ្លាប់ប្រាថ្នាចង់បាន...។
លោកបញ្ជាក់ថា ក្រៅពីផ្តល់សេវាកម្មបណ្តបណ្តាលជាមួយលោក លោកក៏ត្រូវការអ្នកមានជំនាញស្រាវជ្រាវ និងអ្នកចូលរួមនៅក្នុងក្រុមហ៊ុនលោកដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់នានាដល់អតិថិជនជាច្រើនរបស់លោកដែលត្រូវការសេវកម្មនេះ ព្រោះលោកផ្តល់សេវាកម្មក្នុងផ្នែកប្រឹក្សាយោបល់ដល់បុគ្គល (ទីប្រឹក្សាផ្ទាល់ខ្លួន) ស្ថាប័ន្នរដ្ឋ ឬឯកជននានា (ទីប្រឹក្សាសម្រាប់ស្ថាប័នរដ្ឋ និងឯកជន) ដែលជួបបញ្ហាធនធានមនុស្ស និងយុទ្ធសាស្ត្រគ្រប់គ្រង និងការដោះស្រាយបញ្ហាអោយមានប្រសិទ្ធិភាព...។ល។
ដូច្នេះ ដើម្បីទទួលបានភាពរឹងមាំនិងជោគជ័យទៅលើឋានៈ តួនាទី និងកសាងសមត្ថភាពខ្ពស់នោះ សូមអញ្ជើមកទទួលការបណ្ដុះបណ្ដាលនេះ ដើម្បីផ្លាស់ប្តូរបរិបទនិងទម្លាប់ បង្កើននូវចំណេះដឹង និងទទួលបានជំនាញវិជ្ជាជីវៈជាន់ខ្ពស់ ដែលអាចឈានទៅដល់ការកសាងជីវិតប្រកបដោយជោគជ័យកាន់តែប្រសើរនោះ!
១.ប្រវត្តការសិក្សាសំខាន់ៗ៖
សិក្សាផ្នែកប្រឹក្សាផ្តល់យោបល់ពីវិទ្យាស្ថានល្បី Management for Development Foundation ពីប្រទេសហូឡង់ (១៩៩៧)។
អនុបណ្ឌិត២ ពីប្រទេសកាណាដា និងហ្វីលីពីន (២០០០ និង២០០៧) ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងស្ត្រី និងការគ្រប់គ្រងកាអភិវឌ្ឃ។
សិក្សាផ្នែកសង្គម និងវិទ្យាសាស្ត្រ ពីប្រទេសកាណាដា (១៩៩៨) ប្រទេសហ្សកដានី (២០១០) ប្រទេសសហរដ្ឋអាមេរិក (២០១៣) ប្រទេសចិន (២០១៤) ប្រទេសសិង្ហបុរី (២០១៧) ។ល។
២. ប្រវត្តិរូបសង្ខេបរបស់ស្ថាបនិក នាយកគ្រប់គ្រង និងគ្រូបណ្តុះបណ្តាល៖
១. ឆ្នាំ១៩៨៨ ជាប្រធានមណ្ឌលអង្គការជនពិការពន្តរជាតិ (Handicap International) នៅប្រទេសថៃ ទទួលបង្រៀនពេទ្យលើផ្នែកសុខភាពសាធារណៈ និងការព្យាបាលដោយចលនា (Physiotherapy) សម្រាប់មន្ត្រីពេទ្យនានា។
២. ឆ្នាំ១៩៩៥ ជាមន្ត្រីសម្របសម្រួលបណ្តុះបណ្តាលអង្គការ ស្រាវជ្រាវកម្ពុជា ដើម្បីអភិវឌ្ឍ (Cambodian Researchers for Development) ដោយបណ្តុះបណ្តាលជំនាញការងារជូនដល់មន្ត្រីអង្គការ និងក្រសួងនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៣. ឆ្នាំ២០០០ ជាប្រធានគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (International Labor Organization) ដោយជួយសម្របសម្រួលនិងបណ្តុះបណ្តាលដល់អង្គការ និងស្ថាប័នដៃគូរ ដែលទទួលថវិការក្នុងការអនុវត្តគម្រោងពាក់ព័ន្ធកុមារទាំងអស់។
៤. ឆ្នាំ២០០៦ ជាប្រធានគម្រោងអង្គការសហប្រជាជាតិដើម្បីស្ត្រី (United Nation Development Funds for Women) ដោយជួយសម្របសម្រួលនិងបណ្តុះបណ្តាលដល់អង្គការ និងស្ថាប័នដៃគូរ ដែលទទួលថវិការអនុវត្តគម្រោងទាក់ទងស្ត្រីនិងសិទ្ធិទាំងអស់។
៥. ឆ្នាំ២០១០ ជាទីប្រឹក្សាឯករាជ្យ (ម្នាក់ឯង) ដោយទទួលផ្តល់សេវាកម្ម ស្រាវជ្រាវ បណ្តុះបណ្តាលសមត្ថភាព និងការវាយតម្លៃគម្រោងនានារបស់អង្គការក្រៅរដ្ឋាភិបាល នៅជុំវិញប្រទេសកម្ពុជា។
៦. ឆ្នាំ២០១៤ ជាទីប្រឹក្សាស្ថាប័នរដ្ឋមួយ និងបន្តជាទីប្រឹក្សាឯករាជ ដោយមានការផ្តល់សេវាកម្មជូនដល់អតិថិជនពីអង្គការជាតិ អន្តរជាតិ (LNGOs & INGOs) អង្គការសហប្រជាជាតិ (UN) និងគម្រោងមួយចំនួនពី ធនាគារអភិវឌ្ឍអាស៊ី(ADB) ធនាគារពិភលោក (WB) រួមនិងសហគមន៍អឺរ៉ុប (EU) ផងដែរ។ល។
៧. ឆ្នាំ២០១៧ ជាស្ថាបនិក នាយកគ្រប់គ្រង និងជាគ្រូបបណ្តុះបណ្តាលផ្ទាល់នៃក្រុមហ៊ុន គ្រប់គ្រងដើម្បីការអភិវឌ្ឍ និងការឆ្នៃប្រឌិត (Management for Development and Creativity)៕