(ពោធិ៍សាត់)៖ ក្រោយបង្កើតស្នាដៃជាបន្តបន្ទាប់ក្នុងអតីតភាព ជានាយករដ្ឋបាលសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ខាត់ ពុយ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានប្រកាសឲ្យឡើងកាន់តំណែងថ្មី ជាអភិបាលរងស្រុកក្រគរ។
ពិធីប្រកាសឡើងកាន់តំណែងនេះ ត្រូវបានធ្វើឡើងនៅសាលាស្រុកក្រគរផ្ទាល់តែម្ដង ក្រោមអធិបតីភាពលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកអភិបាលខេត្ត ម៉ៅ ធនិន រួមជាមួយលោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ, ប្រធានការិយាល័យជុំវិញស្រុក, កងកម្លាំងទាំង៣ប្រភេទ និងតំណាងស្ថាប័នផ្សេង ក្នុងស្រុកក្រគរផងដែរ៕