(តាកែវ)៖ លោក ជា វ៉ាន់ដេត សមាជិកសភាថ្មី ដែលទើបចូលកាន់តំណែង បានថ្លែងប្រាប់ប្រជាពលរដ្ឋថា «ជ័យជំនះរបស់គណបក្សប្រជាជន គឺជាជ័យជំនះរបស់យើងទាំងអស់គ្នា» ហើយនេះគឺជាក្តីសង្ឃឹមយ៉ាងធំធេងថា គណបក្សប្រជាជន នឹងឈ្នះឆ្នោតតទៅទៀត។
ជាមួយនឹងក្តីសង្ឃឹមនេះ លោក ជា វ៉ាន់ដេត ប្តេជ្ញាថា នឹងបន្តបង្កើតស្នាដៃថ្មីៗ បន្ថែមទៀតរបស់គណបក្សប្រជាជននៅក្នុងខេត្តតាកែវ បើទោះបីខេត្តមួយនេះ មិនមែនជាស្រុកកំណើតរបស់លោក តែនេះជាកាតព្វកិច្ចរបស់គណបក្សប្រជាជន។
លោក វ៉ាន់ ដេត បានបន្ថែមថា លោកបានចុះជួបជាមួយប្រជាពលរដ្ឋ នៅមណ្ឌលរបស់ខ្លួនបានជិត៣ម៉ឺននាក់ហើយ ហើយលោកនឹងបន្តជួបទាល់តែអស់ទើបលោកស្ងប់ចិត្ត៕ (សូមស្តាប់សម្លេងរបស់លោកខាងក្រោម)