Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាណិត! កម្មករសំណង់ម្នាក់ ដាច់ជណ្តើរយោងពីជាន់ទី៦ លើអគារក្រុមហ៊ុន «លំនៅដ្ឋាន អិល កម្ពុជាភ្នំពេញ» បណ្តាលឲ្យរងរបួសធ្ងន់

03-05-2017 12:18

(ភ្នំពេញ)៖ បុរសកម្មករសំណង់ម្នាក់ ខណៈកំពុងជិះជណ្ដើរយោង នៅអគារកំពុងសាងសង់របស់ក្រុមហ៊ុន «លំនៅដ្ឋាន អិល កម្ពុជាភ្នំពេញ» ស្រាប់តែចុះមកដល់ជាន់ទី៦ ក៏ដាច់ធ្លាក់ចុះមកដល់ដី បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យ នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចដីឡូត៍លេខ១០របស់ក្រុមហ៊ុន ផ្លូវ១០៥B ក្រុម២៧ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ថាញ់ ចាន់ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែង កើតហេតុ មានស្រុកកំណើតនៅភូមិតាអ៊ុយ ឃុំកំពង់ឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ជនរងគ្រោះរងរបួសបែកបបូរមាត់ និងចង្ការ ហើយត្រូវក្រុមកម្មករសំណង់ធ្វើការជាមួយគ្នា ដឹកយកទៅសំរាកនៅមន្ទីរពេទ្យឯកជន ទំនើបពហុព្យាបាល និងសម្ភព។

តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើជនរងគ្រោះនឹងទទួលបានសំណងប៉ុន្មាននោះទេ ពីគ្រោះថ្នាក់ការងារមួយនេះ៕