Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន សុដារី ជំរុញឲ្យភ្នាក់ងារតំណាងគណបក្ស បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខ ត្រូវមានសេចក្ដីក្លាហាន ចំណេះដឹង​និងភាពស្មោះត្រង់​

03-05-2017 12:11

(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក បានថ្លែងជំរុញឲ្យភ្នាក់ងារ​តំណាងបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ខាងមុខ ត្រូវមានសេចក្ដីក្លាហាន ចំណេះដឹង​និងភាពស្មោះត្រង់​។

លោកស្រី ឃួន សុដារី ថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ភ្នាក់ងារតំណាងគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧ មានអ្នកចូលរួម២២៨នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សស្រុក។

លោកស្រី បានថ្លែងបន្ដថា «សារៈសំខាន់នៃការបោះឆ្នោតឃុំ គឺការជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋាន ដែលមានផលប៉ៈពាល់ផ្ទាល់ដល់ការអភិវឌ្ឍន៍ភូមិ ឃុំ ហើយមេឃុំគណបក្សប្រជាជន បានរួមសុខទុក្ខ និងជួយប្រជាជន តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ និងបានជួយកសាងសមិទ្ធផលជាច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ថ្នល់ ប្រឡាយទឹក ជាដើម។ ដូចនេះ ភ្នាក់ងារតំណាងគណបក្ស មានតួនាទីយ៉ាងសំខាន់បំផុត នៅថ្ងៃបោះឆ្នោត គឺជាភ្នែកជាច្រមុះ និងជាអ្នកការពារផលប្រយោជន៍ របស់គណបក្ស ចាំបាច់បំផុត ត្រូវមានសេចក្តីក្លាហាន មានភាពស្មោះត្រង់ជាមួយបក្ស និងត្រូវមានចំណេះដឹង»

លោកស្រី ឃួន សុដារី បានថ្លែងបន្ថែមថា បដិវត្តន៍ព័ណ៌ ការផ្តួលរំលំ និងការផ្លាស់ប្តូររបបដឹកនាំ ខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ បាននាំមកនូវមហន្តរាយដល់ប្រទេសជាតិ ដូចជា របបលន់ នល់ របបខ្មែរក្រហម និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមមាន ស៊ីរី លីប៊ី អេហ្សីប ទុយនេស៊ី ជាដើម៕