(ភ្នំពេញ)៖ នារីម្នាក់ត្រូវបានចោរចូលគាស់បន្ទប់ លួចទ្រព្យសម្បត្តិ អស់គ្មានសល់ ក្នុងនោះមានទាំងអត្តសញ្ញាណបណ្ណ​និងពាក្យសុំសិទ្ធិ ប្រឡងភាសាកូរ៉េ ដែលធ្វើឲ្យមានការរាំងស្ទះដល់ការងារចាំបាច់របស់ខ្លួន ព្រោះជិតដល់ថ្ងៃប្រឡង ទៅធ្វើការនៅ ប្រទេសកូរ៉េ នាពេលឆាប់ៗ ខាងមុខហើយ។  សកម្មភាពក្រុមចោរចូលលួចនោះ កើតឡើងនៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧​ ត្រង់ម្ដុំផ្សារចេនជូរី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះសូមអំពាវនាវ ដល់ក្រុមចោរសូមយកអត្តសញ្ញាណបណ្ណ និងពាក្យសុំសិទ្ធិប្រឡងភាសាកូរ៉េមកវិញផង ហើយក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងឡាយណា បើសិនរើសបាន ក៏ជួយទាក់ទងយកមកប្រគល់វិញផងពីព្រោះ ជិតដល់ថ្ងៃប្រឡង ទៅធ្វើការនៅកូរ៉េហើយ។ ​

នារីរងគ្រោះ បានឲ្យជួយទំនាក់ទំនងជាមួយសាម៉ីខ្លួន តាមរយៈលេខទូរសព្ទ 070 56 36 25 / 096 98 11 152។ ម្យ៉ាងទៀតចំពោះ បងប្អួនប្រជាពលរដ្ឋដែល ប្រើប្រាស់បណ្ដាញសង្គម Facebook សូមមេត្តាជួយ Share ព័ត៌មាននេះផង ព្រោះនារីរងគ្រោះបានបញ្ជាក់ថា លិខិត និងឯកសារទាំងនោះ ពិតជាសំខាន់ខ្លាំងណាស់៕