
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញក្នុងទិវាពិភពលោកកាកបាទក្រហម ខួបលើកទី១៥៤ នៅខេត្តព្រះសីហនុ, ប្រមូលថវិកាសប្បុរសជនបានជិត៥០ម៉ឺនដុល្លារ
03-05-2017 11:48
(ព្រះសីហនុ)៖ ថវិកាជំនួយសប្បុរសជិត៥០ម៉ឺនដុល្លារ ត្រូវបានប្រមូលក្នុង ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ខួបលើកទី១៥៤ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ។
ពិធីនេះត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានលើកឡើងថា ដើម្បីជាការរំលឹកទៅដល់ចលនាកាកបាទក្រហម ដែលតែងតែធ្វើការងារមនុស្សធម៌ មិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ឬបក្សនយោបាយអ្វីឡើយ ក្នុងការជួយប្រជាពលរដ្ឋក្រីក្រលំបាក ឫជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមខេត្ត ប្រមូលបានថវិកាជំនួយពីសប្បុរសជនចំនួន៤៥២,៩១៣ដុល្លារ៕