(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន អេក ជី ប៊ី គ្រុប(HGB Group) សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះដទៃទៀតទូទាំងប្រទេសឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ។
ក្រុមហ៊ុនដែលទទួលជួបសវនាការជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់អំណោយ ជូនកាកបាទក្រហមកម្ពុជាទាំងនោះ រួមមាន ៖
* លោកឧកញ៉ា ង៉ូវ លាងហួតអគ្គនាយក្រុមហ៊ុន HGB Group និងភរិយា ឧបត្ថម្ភថវិកា ១០០,០០០ដុល្លារ
* លោកទិត្យ វីរៈ តំណាងក្រុមហ៊ុន សាជីវកម្មវ៉ូត ម៉ាកឃី ផលិតសម្ភារៈធ្វើអំពីឈី ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ
* លោកគីម យុនមី តំណាងក្រុមហ៊ុន SCNK (Cambodia) Co.,Ltd ឧបត្ថម្ភថវិកា ១០,០០០ដុល្លារ
* លោក តាន់ហ្វូជី ឧបត្ថម្ភថវិកា ១០,០០០ដុល្លារ
*លោក ជេនីហ្វី លី កា ហុង ឧបត្ថម្ភថវិកា ១០,០០០ដុល្លារ
*ក្រុមហ៊ុន សហគ្រាស កែវ ចេង ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ
សូមជម្រាបថា ការទទួលជួបសវនាការ និងប្រគល់-ទទួលអំណោយខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរាជធានីភ្នំពេញ៕