(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមនៅក្នុងទិវាសេីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២។
ទិវាសេីភាពសារព័ត៌មានពិភពលោក ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ឱកាសថ្មី និងការប្រឈមថ្មី៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកស្ទួយ ឱ្យសង្គមមានយុត្តិធម៌ ការរួបរួម និងសន្តិភាព»។
កម្មវិធីខាងលើនេះ មានការចូលរួមដោយតំណាងស្ថាប័នសារព័ត៌មាន និងអង្គការអន្តរជាតិ ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសារព័ត៌មានផងដែរ៕