(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍ឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៤ ខែឧសភា នឹងមានភ្លៀង ធ្លាក់បង្គួរ នៅបណ្តាខេត្តមួយចំនួន ខណៈនៅថ្ងៃទី០៦-១១ ខែឧសភា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្រសួងធនធានទឹក បានបញ្ជាក់ថា អាកាសធារតុនេះ កើតឡើងខណៈកម្ពុជា កំពុងរងសម្ពាធទាប គ្រប់ដណ្តប់លើផ្ទៃប្រទេស ហើយទិសដៅខ្យល់ ចាប់ផ្តើមប្រែប្រួល ដែលជាសញ្ញាណនៃការខិតជិតចូលមកដល់នៃរដូវវស្សា។
បន្ថែមពីលើនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានញឹកញាប់ នៅដើមរដូវវស្សាខាងមុខនេះ៕