(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត និង កញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ កូរ៉េខាងជើង មានបំណងស្នើសុំសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ជួយដោះស្រាយបញ្ហាជម្លោះជាមួយសហរដ្ឋអាមេរិក នៅឧបទ្ធីបកូរ៉េ
២៖ សាលាដំបូងរាជធានីភ្នំពេញចេញដីកាឲ្យសមត្ថកិច្ចនាំខ្លួន លោក ជុន ច័ន្ទបុត្រ ទៅបំភ្លឺនៅតុលាការ ក្រោយគេចខ្លួនមិនចូលបំភ្លឺនៅព្រឹកនេះ
៣៖ អ្នកនាំពាក្យថា វិទ្យុអាស៊ីសេរីកំពុងដើរតួធ្វើតុលាការ និងផ្តល់មធ្យោបាយដល់ជនសង្ស័យ ជុន ច័ន្ទបុត្រ គេចពីសំណាញ់ច្បាប់
៤៖ ចំណាត់ការទេសរដ្ឋមន្រ្តី ជា សុផារ៉ា ឲ្យក្រុមហ៊ុនឧកញ៉ា ស៊ុយ សុផាន និងក្រុមហ៊ុនហេង លី បើកផ្លូវជូនប្រជាពលរដ្ឋមិនទទួលជោគជ័យ
៥៖ គ.ជ.ប៖ ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាព ក្នុងការលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សឃោសនាពីគោលនយោបាយ
៦៖ គ.ជ.ប គ្មានវិធានការច្បាប់ចំពោះអង្គភាពព័ត៌មានលើអនឡាញ ដូចស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឡើយ ពាក់ព័ន្ធនឹងគោលការណ៍ឃោសនាគោលនយោបាយរបស់បក្ស
៧៖ សម្ដេច ស ខេង បានថ្លែងថា ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល
៨៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ពេទ្យឆ្មបប្រឹងបង្កើនសមត្ថភាព និងផ្តល់សេវាប្រកបដោយគុណធម៌
** ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង «ចោទអាមេរិកថា កំពុងរុញច្រានឧបទ្វីបកូរ៉េ ចូលជ្រោះភ្លើងសង្រ្គាម» ដោយយន្តហោះទម្លាក់គ្រាប់បែក B-1B!
២៖ បាតុកម្មហិង្សា ផ្ទុះឡើងជាថ្មី នៅទីក្រុងប៉ារីស មុនការបោះឆ្នោតប្រធានាធិបតីបារាំង ជុំទី០២
៣៖ ប្រធានាធិបតី ដូណាល់ត្រាំ ចង់ជួបលោក គីម ជុងអ៊ុន ក្នុងស្ថានភាពដ៏សាកសមណាមួយ
៤៖ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង អះអាងថា ប្រព័ន្ធមីស៊ីល THAAD ត្រូវបានដាក់ឱ្យដំណើរការហើយ ដើម្បីទប់ទល់មីស៊ីលកូរ៉េខាងជើង៕